Anti-human T-lymphocyte immunoglobulin, rabbit
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺខ្វះឈាមប្រភេទAplastic anemia កម្រិតមធ្យមនិងកម្រិតធ្ងន់ធ្ងរ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ប្រើ1ថ្ងៃ 5mg/kg ពង្រាវនៅក្នុងសេរ៉ូមប្រៃបរិមាណ250~500mL ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលចាប់ពី4ម៉ោងឡើងទៅ។
រយៈពេលនៃការប្រើប្រាស់ឱសថនេះគឺ5ថ្ងៃ។
-
ហាមប្រើ
・អ្នកដែលធ្លាប់ទទួលឱសថនេះឬឱសថផលិតពីឈាមរបស់សត្វទន្សាយផ្សេងទៀត។
・អ្នកដែលបង្ហាញលទ្ធផលវិជ្ជមាននៅពេលធ្វើតេស្តក្នុងស្បែក។
・អ្នកដែលកំពុងកើតមានជំងឺឆ្លងកម្រិតធ្ងន់ធ្ងរ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីបំបៅដោះកូន។
・អ្នកដែលកំពុងទទួលវ៉ាក់សាំងប្រភេទមេរោគខ្សោយសកម្មភាព (Attenuated vaccine)។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលកំពុងមានជំងឺមហារីកប្រភេទកាច។
・អ្នកដែលកំពុងមានជំងឺឆ្លងវីរុស។
・អ្នកដែលកំពុងមានជំងឺឆ្លងបាក់តេរី។
・អ្នកដែលកំពុងមានជំងឺឆ្លងមេរោគផ្សិត។
-
ផលរំខាន
អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) ក្ដៅខ្លួន គ្រាប់ឈាមសថយចុះ ប្លាកែតថយចុះ CRPកើនឡើង។
-
ការប្រុងប្រយ័ត្នជាពិសេស
・ត្រូវសង្កេតមើលប្រតិកម្មរបស់អ្នកជំងឺទៅនឹងប្រសិទ្ធិភាពនៃឱសថថនេះ និងចាំបាច់ត្រូវប្រុងប្រយ័ត្នចំពភកម្រិតនិងរយៈពេលប្រើប្រាស់ឱសថនេះ។
・ម្យ៉ាងទៀត ដោយសារឱសថនេះកាន់តែមានប្រសិទ្ធិភាពចំពោះអ្នកជំងឺដែលរយៈពេលនៃការកើតមានជំងឺនេះកាន់តែខ្លី ដូច្នេះ គួរប្រើឱសថនេះចំពោះអ្នកជំងឺដែលកើតមានជំងឺនេះក្រោម1ឆ្នាំ។
-
សកម្មភាពឱសថ
បង្អាក់សកម្មភាពរបស់កោសិកាT (T cells) ដើម្បីទប់ស្កាត់ប្រតិកម្មនៃប្រព័ន្ធភាពស៊ាំ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp