Anhydrous ethanol
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឹមហារីកកោសិកាថ្លើមដោយវិធីចាក់បញ្ចូលអេតាណុលតាមស្បែក។
ករណីថ្នាំលាបលើស្បែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការសម្លាប់មេរោគនៅម្រាមដៃ ស្បែក ស្បែកដែលត្រូវទទួលការវះកាត់ និង ឧបករណ៍បរិក្ខារពេទ្យ។
-
កម្រិតប្រើប្រាស់
ករណីថ្នាំចាក់:
កំណត់បរិមាណសរុបដែលត្រូវចាក់ទៅតាមផ្ទៃក្រឡានៃជាលិកាមហារីក ពីប្រភពមហារីកនីមួយៗ។ បរិមាណត្រូវប្រើក្នុង1ថ្ងៃជាអតិបរមាគឺ 10mL។ ករណីបរិមាណសរុបត្រូវចាក់មានកម្រិតលើសពីបរិមាណអតិបរមាក្នុង1ថ្ងៃ ត្រូវបែងចែកការចាក់ជាប៉ុន្មានថ្ងៃ ដោយជាទូទៅ គេអនុវត្ត2ដងក្នុង1សប្ដាហ៍។
បរិមាណសរុបដែលត្រូវចាក់ = 4/3π x (r+0.5)3mL ដោយ(r+0.5): ពាក់កណ្ដាលនៃអង្កត់ផ្ចិតអតិបរមានៃជាលិកាមហារីក + តំបន់សុវត្ថិភាពគិតជាcm។
ករណីថ្នាំលាបលើស្បែក:
ប្រើឱសថនេះដោយពង្រាវជាមួយនឹងទឹកចម្រោះ(Purified water) ដើម្បីបានកំហាប់76.9~81.4vol% មុននឹងប្រើនៅលើកន្លែងដែលត្រូវសម្លាប់មេរោគ។
-
ហាមប្រើ
ករណីថ្នាំចាក់:
・អ្នកដែលធ្លាប់មានរោគប្រតិកម្មជាមួយនឹងសារសារធាតុអេតាណុល។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ករណីចាំបាច់ត្រូវប្រើ ត្រូវតាមដានស្ថានភាពជំងឺនិងផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ ដូចជា កម្រិតBilirubinសរុបចាប់ពី3 mg/dLឡើងទៅឬមានរោគសញ្ញាទាចទឹកពិបាកគ្រប់គ្រងជាដើម។
・អ្នកដែលងាយកើតមានអាការៈហូរឈាមធ្ងន់ធ្ងរ។
ករណីថ្នាំលាបលើស្បែក:
・ស្បែកដែលមានរបួសដាច់រហែកឬភ្នាសសើម។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំចាក់:
・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកដោយវិធីចាក់បញ្ចូលអេតាណុលតាមស្បែក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp