Anhydrous caffeine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អាការៈងងុយគេង
- អាការៈអស់កម្លាំង
- អាការៈឈឺក្បាលលក្ខណៈសរសៃឈាមរីកនិងសម្ពាធក្នុងខួរក្បាលកើនឡើង (អាការៈប្រកាំង អាការៈឈឺក្បាលដោយសារសម្ពាធឈាមកើនឡើងខ្ពស់ អាការៈឈឺក្បាលលក្ខណៈញៀនកាហ្វេអ៊ីន ។ល។)
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈមិនដកដង្ហើម(Apneic attack)ដែលកើតឡើងចំពោះទារកដែលកើតមិនគ្រប់ខែឬមិនគ្រប់ទម្ងន់។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង 0.1~0.3g (Anhydrous caffeine) 1ថ្ងៃ2~3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំចាក់:
ការប្រើនៅលើកដំបូង:ប្រើ1ដង10mg/kg (ទម្រង់ជាCaffeine citrateត្រូវនឹង20mg/kg) ចាក់បញ្ចូលតាមសរសៃវ៉ែនដោយប្រើរយៈពេល30នាទី។
ការប្រើជាប្រចាំ:24ម៉ោងបន្ទាប់ពីការចាក់លើកដំបូងតទៅ ជាទូទៅ ប្រើ1ថ្ងៃ1ដង2.5mg/kg (ទម្រង់ជាCaffeine citrateត្រូវនឹង5mg/kg) ចាក់បញ្ចូលតាមសរសៃវ៉ែនដោយប្រើរយៈពេល10នាទី ឬ លេបតាមមាត់។ អាចបង្កើនកម្រិតប្រើប្រាស់ដល់5mg/kg (ទម្រង់ជាCaffeine citrateត្រូវនឹង10mg/kg)ទៅតាមរោគសញ្ញា។
-
ហាមប្រើ
ករណីថ្នាំចាក់
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ជាមួយនឹងសារធាតុប្រភេទMethylxanthine។
・ទារកដែលកំពុងមានឬសង្ស័យថាមានជំងឺរលាកពោះវៀនលក្ខណៈស្លាប់កោសិកា (Necrotizing enterocolitis, NEC)។ -
ផលរំខាន
ផលរំខានរួមមាន ញ័រដៃជើង ចង្វាក់បេះដូងខុសប្រក្រតី វិលមុខ ងងុយគេង អារម្មណ៍មិនស្ងប់ កូនក្រមុំភ្នែករីកធំ ។ល។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រភេទXanthine (Aminophylline hydrate, Diprophylline, Theophylline ជាដើម), ឱសថដែលភ្ញោចប្រព័ន្ធប្រសាទកណ្ដាល - អាចធ្វើអោយសកម្មភាពភ្ញោចប្រព័ន្ធប្រសាទកណ្ដាលកើនឡើងខ្លាំង បង្កជាផលរំខានផ្សេងៗ។
・ឱសថប្រភេទMAO inhibitors - អាចធ្វើអោយកើតមានអាការៈជីពចរដើរលឿន សម្ពាធឈាមកើនឡើង ។ល។
・ឱសថCimetidine - អាចធ្វើអោយសកម្មភាពភ្ញោចប្រព័ន្ធប្រសាទកណ្ដាលកើនឡើងខ្លាំង បង្កជាផលរំខានផ្សេងៗ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន គួរចៀសវាងប្រើប្រាស់ឱសថនេះក្នុងរយៈពេលវែង។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ញោចសំខាន់ទៅលើផ្នែកCerebral cortexនៃខួរក្បាល ដើម្បីបង្កើនមុខងារស្មារតី។ ម្យ៉ាងទៀត ឱសថនេះមានសកម្មភាពទៅសរសៃអាកទែរតូចៗនៅក្នុងខួរក្បាល ដោយកន្ត្រាក់សរសៃឈាមទាំងនេះអោយរួមតូច ធ្វើអោយចរន្តឈាមហូរចូលក្នុងខួរក្បាលថយចុះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp