Anastrozole
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកសុដន់ចំពោះស្ត្រីអស់រដូវ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ លេប1ថ្ងៃ1ដង1mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・ស្ត្រីដែលកំពុងបំបៅដោះកូន។
-
ផលរំខាន
ផលរំខានរួមមាន ឈឺសន្លាក់ ក្ដៅច្រាល ឡើងកន្ទួលក្រហម ងងុយគេង។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្តៅខ្លួន បាត់បង់ចំណង់អាហារ ស្នាមក្រហមប៉ោងឡើងលើស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome))
- ហើមបបូរមាត់និងអណ្ដាត ពិបាកដកដង្ហើម ឡើងកន្ទួលក្រហមនិងរមាស់ (រោគប្រតិកម្មធ្ងន់ធ្ងរ រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema))
- ភ្នែកនិងស្បែកប្រែពណ៌លឿង អស់កម្លាំង បាត់បង់ចំណង់អាហារ(មុខងារថ្លើមថយចុះ ខាន់លឿង)
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)
- ហើមនិងឈឺផ្នែកណាមួយនៃរាងកាយ ឈឺទ្រូង ពិបាកដកដង្ហើម (ជំងឺស្ទះដោយសារកំណកឈាម(Thromboembolism))។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកសុដន់ចំពោះស្ត្រីអស់រដូវតែប៉ុណ្ណោះ ដូច្នេះ មិនមានទិន្នន័យគ្រប់គ្រាន់បញ្ជាក់អំពីសុវត្ថិភាពនៅក្នុងការប្រើឱសថនេះចំពោះស្ត្រីមានផ្ទៃពោះឬស្ត្រីបំបៅដោះកូននោះទេ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះអាចផ្ដល់ផលរំខាន ដូចជា ងងុយគេងឬស្មារតីប្រុងប្រយ័ត្នធ្លាក់ចុះ ដូច្នេះ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ គួរចៀសវាងការបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមAromatase ដែលជាអង់ស៊ីមមានតួនាទីបំលែងអរម៉ូនAndrogenទៅជាអរម៉ូនEstrogenនៅក្នុងរាងកាយ។ អរម៉ូនEstrogenមានឥទ្ធិពលទៅលើជំងឺមហារីកសុដន់ ដោយអរម៉ូននេះនឹងជម្រុញការបំបែកខ្លួន(ការកើនចំនួន)នៃកោសិកាមហារីក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp