Amyl nitrite

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺត្បៀតសរសៃឈាមបេះដូង (Angina pectoris)

      - អាការៈពុលសារធាតុស្យាន (Cyan) ឬ សមាសធាតុស្យាន(Cyanide)។

    • កម្រិតប្រើប្រាស់

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ហាមប្រើ

      ករណីប្រើនៅក្នុងការព្យាបាលជំងឺត្បៀតសរសៃឈាមបេះដូង:

      ហាមប្រើចំពោះអ្នកជំងឺដូចខាងក្រោម៖

      ・អ្នកដែលស្ថិតក្នុងដំណាក់កាលស្រួចស្រាវនៃជំងឺស្ទះសរសៃឈាមបេះដូង(Myocardial infarction)។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ (Angle-closure glaucoma)។

      ・អ្នកដែលទទួលការប៉ះទង្គិចនៅផ្នែកក្បាលឬមានអាការៈហូរឈាមក្នុងខួរក្បាល។

      ・អ្នកដែលមានអាការៈខ្វះឈាម (Anemia)កម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទNitrateឬប្រភេទNitrite។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទទប់ស្កាត់អង់ស៊ីមPDE5 (Sildenafil citrate, Vardenafil hydrochloride hydrate, Tadalafil) ឬ ឱសថដែលមានសកម្មភាពភ្ញោចអង់ស៊ីមGuanylate cyclase (ឱសថRiociguat)។

      ករណីប្រើនៅក្នុងការព្យាបាលអាការៈពុលសារធាតុស្យាន:

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលស្ថិតក្នុងដំណាក់កាលស្រួចស្រាវនៃជំងឺស្ទះសរសៃឈាមបេះដូង(Myocardial infarction)។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ (Angle-closure glaucoma)។

      ・អ្នកដែលទទួលការប៉ះទង្គិចនៅផ្នែកក្បាលឬមានអាការៈហូរឈាមក្នុងខួរក្បាល។

      ・អ្នកដែលមានអាការៈខ្វះឈាម (Anemia)កម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទNitrateឬប្រភេទNitrite។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទទប់ស្កាត់អង់ស៊ីមPDE5 (Sildenafil citrate, Vardenafil hydrochloride hydrate, Tadalafil) ឬ ឱសថដែលមានសកម្មភាពភ្ញោចអង់ស៊ីមGuanylate cyclase (ឱសថRiociguat)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp