Aminophylline hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អាការៈពិបាកដកដង្ហើមដែលកើតមាននៅក្នុងជំងឺហឺត(Bronchial asthma) ជំងឺរលាកទងសួតលក្ខណៈ(ស្រដៀង)ហឺត ជំងឺសួតលក្ខណៈស្ទះផ្លូវដង្ហើម(ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema) ជំងឺរលាកទងសួតរ៉ាំរ៉ៃ ជាដើម)
- ជំងឺប៉ះពាល់ថតក្រោមខាងស្ដាំនៃបេះដូងដោយសារសម្ពាធឈាមនៅក្នុងសួតកើនឡើងខ្ពស់(Cor pulmonale)
- ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)
- បង្ការការកើតមានអាការៈពិបាកដកដង្ហើមដែលកើតឡើងភ្លាមៗដោយសារជំងឺបេះដូង(Cardiac asthma)
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អាការៈពិបាកដកដង្ហើមដែលកើតមាននៅក្នុងជំងឺហឺត(Bronchial asthma) ជំងឺរលាកទងសួតលក្ខណៈ(ស្រដៀង)ហឺត ជំងឺប៉ះពាល់ថតក្រោមខាងស្ដាំនៃបេះដូងដោយសារសម្ពាធឈាមនៅក្នុងសួតកើនឡើងខ្ពស់(Cor pulmonale) ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure) ជំងឺដក់ទឹកក្នុងសួត(Pulmonary edema) អាការៈពិបាកដកដង្ហើមដែលកើតឡើងភ្លាមៗដោយសារជំងឺបេះដូង(Cardiac asthma) អាការៈCheyne-Stokes respiration ជំងឺសួតលក្ខណៈស្ទះផ្លូវដង្ហើម(ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema) ជំងឺរលាកទងសួតរ៉ាំរ៉ៃ ជាដើម)
- បង្ការការកើតមានអាការៈត្បៀតសរសៃឈាមក្នុងបេះដូង (Angina pectoris)
- រោគសញ្ញានៅដំណាក់កាលស្រួចស្រាវនៃជំងឺស្ទះឬហូរឈាមក្នុងខួរក្បាល (Stroke)
- អាការៈមិនដកដង្ហើមដែលកើតចំពោះក្មេងកើតមិនគ្រប់ខែឬមិនគ្រប់ទម្ងន់ (Apnea of prematurity)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
- មនុស្សពេញវ័យ:លេប1ថ្ងៃ300~400mg បែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារ:លេប1ដង 2~4mg/kg 1ថ្ងៃ3~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំចាក់:
- មនុស្សពេញវ័យ:ប្រើ1ដង250mg 1ថ្ងៃ1~2ដង ចាក់តាមសរសៃវ៉ែនយឺតៗរយៈពេល5~10នាទី។ ក៏អាចប្រើដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនទៅតាមការចាំបាច់ផងដែរ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារ:ប្រើ1ដង 3~4mg/kg ចាក់តាមសរសៃវ៉ែន។ ទុកគម្លាតចាប់ពី8ម៉ោងឡើងទៅរវាងការប្រើម្ដងៗ ហើយកម្រិតអតិបរមាគឺ12mg/kgក្នុង1ថ្ងៃ។ ក៏អាចប្រើដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនទៅតាមការចាំបាច់ផងដែរ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- ចំពោះអាការៈមិនដកដង្ហើមដែលកើតចំពោះក្មេងកើតមិនគ្រប់ខែឬមិនគ្រប់ទម្ងន់ (Apnea of prematurity):នៅលើកដំបូង ប្រើក្នុងកម្រិត4~6mg/kg (ថ្នាំចាក់កំហាប់15mg/3mLត្រូវនឹង0.8~1.2mL/kg) ចាក់តាមសរសៃវ៉ែនយឺតៗ។ បន្ទាប់ពីនោះ ប្រើក្នុងកម្រិត1ថ្ងៃ2~6mg/kg (ថ្នាំចាក់កំហាប់15mg/3mLត្រូវនឹង0.4~1.2mL/kg) បែងចែកជា2~3ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែនយឺតៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺនិងកំហាប់ក្នុងឈាមនៃឱសថ។ មិនត្រូវប្រើឱសថនេះរហូតដល់ហួសកម្រិតមានប្រសិទ្ធិភាពអតិបរមានៃកំហាប់Theophyllineក្នុងឈាមគឺ15μg/mLនោះទេ។ ម្យ៉ាងទៀត ប្រសិនបើការព្យាបាលមិនបង្ហាញប្រសិទ្ធិភាពទោះជាកំហាប់ឱសថកើនជិតដល់កម្រិតអតិបរមាហើយនោះ ត្រូវបញ្ឈប់ការប្រើឱសថនេះនិងប្ដូរទៅប្រើប្រាស់ការព្យាបាលផ្សេងវិញ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានផលរំខានធ្ងន់ធ្ងរដោយសារការប្រើប្រាស់ឱសថនេះ ឬ ឱសថប្រភេទXanthineផ្សេងទៀត។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ស្បែក ឈឺក្បាល គេងមិនលក់ ញ័រដៃជើង បេះដូងលោតញាប់ ក្អួតចង្អោរ បាត់បង់ចំណង់អាហារ រាករូស ឈឺពោះ អស់កម្លាំង។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម កន្ទាលត្រអាក វិលមុខ បែកញើសទាំងត្រជាក់ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- សាច់ដុំកន្ត្រាក់ ស្មារតីដឹងខ្លួនធ្លាក់ចុះ ពិបាកផ្ថុំអារម្មណ៍ (បាត់បង់ស្មារតី បញ្ហាប៉ះពាល់ខួរក្បាល ប្រកាច់)
- ឈឺសាច់ដុំដៃជើង ស្ពឹក អស់កម្លាំង នោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))
- អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកនិងភ្នែកប្រែពណ៌លឿង (ប៉ះពាល់មុខងារថ្លើម ខាន់លឿង)
- ឈឺពោះ លាមកពណ៌ខ្មៅ ក្អួតមានឈាម បន្ទោរបង់មានឈាម (ហូរឈាមនៅតាមក្រពះពោះវៀន)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រភេទXanthineផ្សេងទៀត (Aminophylline, Choline theophylline, Diprophylline, Caffein ជាដើម), ឱសថភ្ញោចប្រព័ន្ធខួរក្បាល(Ephedrine hydrochloride, Ephedra ជាដើម) - អាចធ្វើអោយសកម្មភាពភ្ញោចប្រព័ន្ធខួរក្បាលកើនឡើងខ្លាំង។
・ឱសថភ្ញោចគ្រឿងទទួលβ(Isoprenaline hydrochloride, Clenbuterol hydrochloride, Tulobuterol hydrochloride, Terbutaline sulfate, Procaterol hydrochloride hydrate ជាដើម) - អាចធ្វើអោយងាយកើតមានផលរំខាននៃឱសថទាំងនេះ ដូចជា កម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះ ចង្វាក់បេះដូងខុសប្រក្រតី ជាដើម។
・ឱសថHalothane - អាចធ្វើអោយកើតមានផលរំខានទាក់ទងនឹងចង្វាក់បេះដូង។
・ឱសថKetamine hydrochloride - អាចធ្វើអោយកើតមានអាការៈកន្ត្រាក់នៃសាច់ដុំ។
・ឱសថCimetidine, Mexiletine hydrochloride, Propafenone hydrochloride, Amiodarone hydrochloride, Enoxacin, Pipemidic acid trihydrate, Ciprofloxacin hydrochloride, Norfloxacin, Tosufloxacin tosilate hydrate, Pazufloxacin mesilate, Prulifloxacin, Erythromycin, Clarithromycin, Roxithromycin, Thiabendazole, Ticlopidine, Verapamil hydrochloride, Diltiazem hydrochloride, Fluvoxamine maleate, Fluconazole, Disulfiram, Deferasirox, Aciclovir, Valacyclovir hydrochloride, Interferon, Ipriflavone, Ciclosporin, Allopurinol, Zafirlukast - អាចបង្កជារោគសញ្ញានៃការពុលឱសថTheophylline។
・ឱសថRifampicin, Phenobarbital, Lansoprazole, Ritonavir - អាចធ្វើអោយប្រសិទ្ធិភាពនៃTheophyllineថយចុះ។
・ឱសថPhenytoin, Carbamazepine - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងសងខាងថយចុះ។
・ឱសថDipyridamole - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថDipyridamoleថយចុះ។
・ឱសថRamatroban - អាចធ្វើអោយកំហាប់ក្នុងឈាមនៃRamatrobanកើនឡើង។
・ឱសថRiluzole - អាចធ្វើអោយសកម្មភាពនៃRiluzoleកើនឡើង។
・បារី - អាចធ្វើអោយងាយកើតមានរោគសញ្ញានៃការពុលឱសថTheophylline។
・អាហារបំប៉នដែលមានផ្ទុកសារធាតុSt John's wort - អាចធ្វើអោយកំហាប់ក្នុងឈាមនៃTheophyllineថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការជក់បារីឬការឈប់ជក់បារីអាចមានឥទ្ធិពលទៅលើប្រសិទ្ធិភាពនៃឱសថ ដូច្នេះ ប្រសិនបើចាប់ផ្ដើមឬបញ្ឈប់ការជក់បារី អ្នកជំងឺគួរប្រាប់ទៅដល់វេជ្ជបណ្ឌិត។
・កំហាប់ក្នុងឈាមនៃឱសថនេះអាចកើនឡើងឬថយចុះដោយសារឥទ្ធិពលពីឱសថផ្សេងទៀតដែលប្រើរួមគ្នា និង អាចបង្កជាផលរំខានឬធ្វើអោយឱសថនេះបាត់បង់ប្រសិទ្ធិភាពព្យាបាល ដូច្នេះ ត្រូវពិចារណាលើការផ្លាស់ប្ដូរកម្រិតប្រើប្រាស់ឱសថនេះ នៅពេលត្រូវប្រើរួមជាមួយឱសថផ្សេងទៀត។
-
សកម្មភាពឱសថ
ឱសថនេះនឹងបំលែងទៅជាសារធាតុTheophylline ដែលមានសកម្មភាពទប់ស្កាត់អង់ស៊ីមPhosphodiesterase(PDE) ធ្វើអោយបរិមាណcAMPនៅក្នុងកោសិកាកើនឡើង ទប់ស្កាត់ការភ្ញោចគ្រឿងទទួលAdenosine និងកែសម្រួលកម្រិតអ៊ីយ៉ុងCa2+ក្នុងកោសិកា ។ល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp