Amidotrizoic acid
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖
- ការថតផ្លូវតម្រងនោមលក្ខណៈបញ្ច្រាសទិស (Retrograde urography)
- ការថតលំពែងនិងប្រមាត់លក្ខណៈបញ្ច្រាសទិសដោយអង់ដូស្កុប (Endoscopic retrograde cholangiopancreaticography, ERCP)
- ការថតផ្លូវទឹកប្រមាត់តាមរយៈស្បែកនិងឆ្លងកាត់ថ្លើម (Percutaneous transhepatic cholangiography)
- ការថតសន្លាក់
- ការថតក្រពេញទឹកមាត់។
ករណីថ្នាំលេបឬបញ្ចូលតាមពោះវៀន:
ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖
- ការថតរូបភាពវេជ្ជសាស្ត្រនៃក្រពះពោះវៀន ក្នុងករណីដូចជា:
+ សង្ស័យថាមានការស្ទះ
+ អ្នកជំងឺមានអាការៈហូរឈាមលក្ខណៈស្រួចស្រាវ
+ សង្ស័យថាមានការធ្លាយ(ជំងឺដំបៅក្រពះពោះវៀន ជំងឺប៉ោងពោះវៀន(Diverticulosis))
+ រោគសញ្ញាផ្សេងៗដែលត្រូវការការវះកាត់ជាបន្ទាន់
+ នៅក្រោយពេលវះកាត់យកក្រពះឬពោះវៀនចេញ (អាចធ្លាយឬការដេរភ្ជាប់មិនពេញលេញ)
+ ការថតរកភាពខុសប្រក្រតីឬមហារីកនៅមុនពេលអនុវត្តការពិនិត្យដោយអង់ដូស្កូប
+ ការថតរកFistulaនៅក្រពះនិងពោះវៀន
- ការថតCTទៅលើផ្លូវរំលាយអាហារផ្នែកខាងលើ។
-
កម្រិតប្រើប្រាស់
ករណីថ្នាំចាក់:
កម្រិតប្រើប្រាស់ប្រែប្រួលទៅតាមអាយុ ទម្ងន់ រោគសញ្ញារបស់អ្នកជំងឺ និង គោលដៅនៃការថតឬផ្នែកនៃរាងកាយដែលត្រូវថត។ សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណរបស់ឱសថនីមួយៗ។
ករណីថ្នាំលេបឬបញ្ចូលតាមពោះវៀន:
・ករណីលេប: ចំពោះការថតក្រពះពោះវៀន មនុស្សពេញវ័យ ពិសាក្នុងកម្រិត1ដង60mL (ករណីRelief imaging ប្រើក្នុងកម្រិត10~30mL)។ ចំពោះការថតCTទៅលើផ្លូវរំលាយអាហារផ្នែកខាងលើ មនុស្សពេញវ័យ ប្រើដោយពង្រាវនៅក្នុងទឹកចំនួន 30~50ដង រួចពិសា 250~300mL។
・ករណីបញ្ចូលតាមពោះវៀន: មនុស្សពេញវ័យ ប្រើដោយពង្រាវនៅក្នុងទឹកចំនួន 3~4ដង រួចបញ្ចូលក្នុងពោះវៀនក្នុងបរិមាណមិនលើសពី500mL។
-
ហាមប្រើ
ករណីថ្នាំចាក់:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុអ៊ីយ៉ូតឬថ្នាំជំនួយការថតប្រភេទអ៊ីយ៉ូត។
・អ្នកដែលមានជំងឺទាក់ទងនឹងក្រពេញទីរ៉ូអ៊ីតកម្រិតធ្ងន់ធ្ងរ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពរាងកាយមិនល្អខ្លាំង។
・អ្នកដែលមានជំងឺហឺត (Bronchial asthma)។
・អ្នកដែលមានបញ្ហាបេះដូងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាតម្រងនោមកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺMacroglobulinemia។
・អ្នកដែលមានជំងឺមហារីកខួរឆ្អឹងប្រភេទMultiple Myeloma។
・អ្នកដែលមានអាការៈកន្ត្រាក់សាច់ដុំ(Tetany)។
・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកPheochromocytoma។
ករណីថ្នាំលេបឬបញ្ចូលតាមពោះវៀន:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុអ៊ីយ៉ូតឬថ្នាំជំនួយការថតប្រភេទអ៊ីយ៉ូត។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំចាក់:
・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)។
・ការប្រើឱសថនេះចាក់បញ្ចូលទៅក្នុងខួរក្បាលឬSpinal cavityមិនបង្ហាញប្រសិទ្ធិភាពនោះទេ ដូច្នេះ ត្រូវចៀសវាង។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp