Amezinium metilsulfate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
・ជំងឺសម្ពាធឈាមទាបដែលគ្មានជំងឺផ្សេងជាដើមហេតុ
・អាការៈសម្ពាធឈាមចុះទាបនៅពេលក្រោកឈរ
・អាការៈសម្ពាធឈាមចុះទាបនៅពេលអនុវត្តការលាងឈាម។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីជំងឺសម្ពាធឈាមទាបដែលគ្មានជំងឺផ្សេងជាដើមហេតុ និង អាការៈសម្ពាធឈាមចុះទាបនៅពេលក្រោកឈរ:
មនុស្សពេញវ័យ លេប1ថ្ងៃ20mg បែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីអាការៈសម្ពាធឈាមចុះទាបនៅពេលអនុវត្តការលាងឈាម:
មនុស្សពេញវ័យ:លេប1ដង10mg នៅពេលចាប់ផ្ដើមអនុវត្តការលាងឈាម។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានជំងឺលើសសម្ពាធឈាម។
・អ្នកដែលមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង (Hyperthyroidism)។
・អ្នកដែលមានជំងឺមហារីកPheochromocytoma។
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទ (Closed-angle glaucoma)។
・អ្នកដែលមានជំងឺក្រពេញប្រូស្តាតរីកធំ និងមានរោគសញ្ញានោមសល់។
-
ផលរំខាន
បេះដូងលោតញាប់ មិនស្រួលក្នុងទ្រូង វិលមុខ ស្ងួតក ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រសិនបើអ្នកជំងឺស្ថិតក្នុងស្ថានភាពដែលខ្វះសារធាតុន័រអាដ្រេណាលីននៅក្នុងរាងកាយ នោះប្រសិទ្ធិភាពនៃឱសថនេះអាចនឹងចុះខ្សោយ។
-
សកម្មភាពឱសថ
បង្កើនបរិមាណសារធាតុន័រអាដ្រេណាលីន(Noradrenaline)ដែលនៅផ្នែកខាងចុងនៃសរសៃប្រសាទស៊ីមប៉ាសេទិច ធ្វើអោយការបញ្ជូនសញ្ញារវាងសរសៃប្រសាទអាចប្រព្រឹត្តទៅបានរលូន និង មានសកម្មភាពទៅលើប្រព័ន្ធសរសៃឈាម(ភ្ញោចគ្រឿងទទួលα1)និងប្រព័ន្ធបេះដូង(ភ្ញោចគ្រឿងទទួលβ1) ដើម្បីបង្កើនសម្ពាធឈាម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp