Amcinonide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺស្បែកដែលមានឡើងកន្ទួលរមាស់ឬរលាក
- ជំងឺរមាស់ស្បែក សត្វល្អិតខាំ
- ជំងឺស្បែកPsoriasis
- ជំងឺពងខ្ទុះលើបាតដៃនិងបាតជើង(Palmoplantar pustulosis)
- ជំងឺស្បែកLichen planus
- ជំងឺស្បែកក្រហម(Erythroderma)
- ជំងឹអេរីតេម៉ាតូសលើស្បែក(Discoid lupus erythematosus)លក្ខណៈរ៉ាំរ៉ៃ
- ជំងឺជ្រុះសក់ជារង្វង់(Alopecia areata)។
-
កម្រិតប្រើប្រាស់
ថ្នាំលាប (0.1%):
ប្រើ1ថ្ងៃ1~ច្រើនដង ក្នុងបរិមាណសមស្រប លាបលើកន្លែងដែលមានបញ្ហា។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលកំពុងមានជំងឺរបេងស្បែក ជំងឺរើមសាមញ្ញ(Herpes simplex) ជំងឺអុតស្វាយ(Varicella) ជំងឺរើមហ្សូស្ទើ(Herpes zoster) ឬ ជំងឺVaccinia
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ
・អ្នកដែលកំពុងមានជំងឺរលាកត្រចៀកផ្នែកខាងក្រៅដែលមានកន្ទួលរមាស់ និង មានធ្លុះក្រដាសត្រចៀក
・អ្នកដែលកំពុងមានអាការៈដំបៅលើស្បែក ឬ រលាកស្បែកស្រទាប់ជ្រៅចាប់ពីកម្រិតទី2ឡើងទៅដោយសារកម្ដៅឬធាតុត្រជាក់។
-
ផលរំខាន
ផលរំខានរួមមាន ក្រហាយ រលាកនិងមានខ្ទុះក្នុងរន្ធរោម មុនលើស្បែកដោយសារស្តេរ៉ូអ៊ីត ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ឈឺក្បាល ស្រវាំងភ្នែក ឈឺភ្នែក ចាំងភ្នែក (ជំងឺក្លូកូម(Glaucoma) ជំងឺភ្នែកឡើងបាយប្រភេទPosterior capsular cataract)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរចៀសវាងប្រើឱសថនេះក្នុងបរិមាណច្រើន ឬ ក្នុងទំហំធំរយៈពេលវែង។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពបំបាត់ការរលាក ដោយមានសកម្មភាពបង្រួមសរសៃឈាម ទប់ស្កាត់ការហើម ទប់ស្កាត់ប្រតិកម្មអាលែកហ្ស៊ី។ ឱសថនេះមានសកម្មភាពខ្លាំងជាងឱសថBetamethasone valerate។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp