Ambroxol hydrochloride
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប ប្រភេទរយៈពេលសកម្មភាពធម្មតា:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បំបាត់អាការៈជាប់ស្លេស្មក្នុងផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺទាក់ទងនឹងផ្លូវដង្ហើម ដូចជា ជំងឺរលាកទងសួតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺហឺត(Bronchial asthma) ជំងឺទងសួតរីក(Bronchiectasis) ជំងឺរបេងសួត ជំងឺPneumoconiosis អាការៈពិបាកបញ្ចេញស្លេស្មនៅក្រោយការវះកាត់។
- បញ្ចេញស្លេស្មដែលកើតមានច្រើននៅក្នុងជំងឺរលាកឆ្អឹងសងខាងច្រមុះរ៉ាំរ៉ៃ(Chronic sinusitis)។
ករណីថ្នាំលេបប្រភេទរយៈពេលសកម្មភាពវែង (L):
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈជាប់ស្លេស្មក្នុងផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺទាក់ទងនឹងផ្លូវដង្ហើម ដូចជា ជំងឺរលាកទងសួតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺហឺត(Bronchial asthma) ជំងឺទងសួតរីក(Bronchiectasis) ជំងឺរបេងសួត ជំងឺPneumoconiosis អាការៈពិបាកបញ្ចេញស្លេស្មនៅក្រោយការវះកាត់។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
<ប្រភេទរយៈពេលសកម្មភាពធម្មតា>
- មនុស្សពេញវ័យ:លេប1ដង15mg (ថ្នាំម្សៅ3%ត្រូវនឹង0.5g ឬ ថ្នាំទឹក0.75%ត្រូវនឹង2mL) 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារ:ចំពោះជំងឺរលាកទងសួតស្រួចស្រាវ និង ជំងឺហឺត(Bronchial asthma) លេប1ថ្ងៃ0.9mg/kg (ថ្នាំម្សៅ1.5%ត្រូវនឹង0.06g/kg ឬ ថ្នាំទឹក0.3%ត្រូវនឹង0.3mL/kg) បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
<ប្រភេទរយៈពេលសកម្មភាពវែង>
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង45mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន មិនស្រួលក្នុងក្រពះ ចង់ក្អួត ឈឺក្រពះ ឈឺពោះ រាករូស ក្អួតចង្អោរ រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema)(ហើមមុខ ត្របកភ្នែកនិងបបូរមាត់) ឡើងកន្ទួលក្រហម កន្ទាលត្រអាក ស្នាមក្រហមលើស្បែក រមាស់ស្បែក។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម សម្ពាធឈាមចុះទាប កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ភ្នែកក្រហម ឡើងកន្ទួលក្រហមនៅលើស្បែកឬជុំវិញមាត់ ក្ដៅខ្លួន ឈឺបំពង់ក ភ្នែកក្រហម រលាត់បបូរមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome))។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពដូចខាងក្រោម៖
- ជម្រុញការបញ្ចេញសារធាតុSurfactant
- ជម្រុញការបញ្ចេញសារធាតុរាវនៅតាមបំពង់ខ្យល់
- ជម្រុញចលនានៃរោមតូចៗនៅក្នុងផ្លូវដង្ហើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp