Amantadine hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - បណ្ដុំរោគសញ្ញាប៉ាឃីនសុន(Parkinsonism)

      - អាការៈបាត់បង់ទឹកចិត្តចង់ធ្វើអ្វីផ្សេងៗឬទឹកចិត្តផ្ដើមធ្វើអ្វីដោយខ្លួនឯង ដែលជារោគសញ្ញាបន្សល់ពីការកើតមានអាការៈស្ទះសរសៃឈាមក្នុងខួរក្បាល

      - ជំងឺផ្ដាសាយធំប្រភេទA (Influenza A type)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីបណ្ដុំរោគសញ្ញាប៉ាឃីនសុន(Parkinsonism):

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត 1ថ្ងៃ100mg បែងចែកជា1~2ដងក្នុង1ថ្ងៃ រយៈពេល1សប្ដាហ៍។ បន្ទាប់ពីនោះ បង្កើនដល់កម្រិតប្រើជាប្រចាំគឺ 1ថ្ងៃ200mg បែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ដោយអាចបង្កើនដល់កម្រិត1ថ្ងៃ300mg បែងចែកជា3ដងក្នុង1ថ្ងៃ។

      ・ករណីរោគសញ្ញាបន្សល់ពីការកើតមានអាការៈស្ទះសរសៃឈាមក្នុងខួរក្បាល:

      មនុស្សពេញវ័យ:លេប1ថ្ងៃ100~150mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីជំងឺផ្ដាសាយធំប្រភេទA (Influenza A type):

      មនុស្សពេញវ័យ:លេប1ថ្ងៃ100mg បែងចែកជា1~2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ ចំពោះមនុស្សចាស់ឬអ្នកដែលមានបញ្ហាតម្រងនោម កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 100mg។

    • ហាមប្រើ

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរដល់កម្រិតដែលចាំបាច់ត្រូវអនុវត្តការលាងឈាម។

      ・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ ឬ ស្ត្រីបំបៅដោះកូន។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      វិលមុខ ងងឹតមុខ គេងមិនលក់ ឈឺក្បាល ទល់លាមក ស្ងួតក។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រសិទ្ធិភាពព្យាបាលជំងឺប៉ាឃីនសុនមិនសូវជាខ្លាំងក្លាទេ ប៉ុន្តែ ឱសថនេះមានប្រសិទ្ធិភាពចំពោះរោគសញ្ញាលក្ខណៈស្រាលនៅដំណាក់កាលដំបូងនៃជំងឺនេះ។

      ・ភាគច្រើនគេប្រើឱសថនេះរួមជាមួយឱសថប្រឆាំងកូលីន។

      ・ឱសថនេះមិនមានប្រសិទ្ធិភាពចំពោះផ្ដាសាយធំប្រភេទBនោះទេ។

    • សកម្មភាពឱសថ

      ・ភ្ញោចសរសៃប្រសាទដែលបញ្ចេញសារធាតុដូប៉ាមីន ដើម្បីជម្រុញការបញ្ចេញសារធាតុដូប៉ាមីន។

      ・ទប់ស្កាត់ដំណើរការនៃការជ្រៀតចូលនៃវីរុសផ្ដាសាយធំទៅក្នុងកោសិការបស់មនុស្ស។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp